• HOME
  • ពត៍មានរដ្ផបាល
  • គាំពារការរស់នៅ
  • ការធានាជីវភាពមូលដ្ឋាន

គាំពារការរស់នៅ គាំពារការរស់នៅ ការធានាជីវភាពមូលដ្ឋាន

ការធានាជីវភាពមូលដ្ឋាន

យើងខ្ញុំនឹងជួយដល់គ្រួសារដែលមានការលំបាក ។

អ្នកអាចទទួលជំនួយ

អ្នកដែលមានសញ្ជាតិជាជនជាតិកូរ៉េ និងមិនមានកាតព្វកិច្ចចិញ្ចឹម ឬមិនមានសមត្ថភាពចិញ្ចឹម ឬក៏អ្នកដែលមិនអាចទទួលការចិញ្ចឹម ដែលមានប្រាក់ចំណូលទទួលស្គាល់ ទាបជាងប្រាក់អប្បបរមាសម្រាប់ជីវភាពរស់នៅ ។

ជនរៀបការអន្តោប្រវេសន៍ដែលបានចុះអត្តសញ្ញាណជនបរទេសតែមិនមានសញ្ជាតិកូរ៉េ មានផ្ទៃពោះ ឬក៏កំពុងចិញ្ចឹមអនីតិជនដែលមានសញ្ជាតិកូរ៉េ ឬក៏រស់នៅជាមួយនឹងជីដូនជីតាផ្ទាល់ ដែលមានសញ្ជាតិកូរ៉េ

វិធីដាក់ពាក្យ

អាចដាក់ពាក្យនៅការិយាល័យអ៊ឹប ម្ញ៉ន់ ដុង ដែលមានដែនសមត្ថកិច្ចលើអាសយដ្ឋាននៅលើកាតអត្តសញ្ញាណប័ណ្ណរបស់អ្នក

បើសិនជាមិនមានទីកន្លែងរស់នៅជាក់លាក់ អ្នកអាចដាក់ពាក្យតាមរយៈការប្រឹក្សា នៅការិយាល័យស៊ី គូន គុ (អ៊ឹប ម៉្ញន់ ដុង)

ឯកសារចាំបាច់

ពាក្យសុំ, កិច្ចព្រមព្រៀងអំពីការផ្តល់ព័ត៌មានហិរញ្ញវត្ថុ, លិខិតបញ្ជាក់ទំនាក់ទំនងគ្រួសារ
※ ឯកសារចាំបាច់អាចមានភាពខុសប្លែកពីគ្នាទៅលក្ខណៈរបស់បុគ្គល និងគ្រួសារ ។

ការធានា

ថ្លៃរស់នៅ ថ្លៃស្នាក់នៅ ថ្លៃសិក្សា ថ្លៃធ្វើបុណ្យសព ថ្លៃសម្រាលបុត្រ ថ្លៃសេវាសុខភាព

※ ចម្ងល់៖ មជ្ឈមណ្ឌលសហគមន៍នៃអ៊ឹប ម៉្ញន់ ដុងនៃកន្លែងស្នាក់នៅ ការិយាល័យគុ ឬមជ្ឈមណ្ឌលទូរស័ព្ទដើម្បីសុខភាពនិងសុខុមាលភាព ☎129

មជ្ឈមណ្ឌលទូរស័ព្ទដើម្បីសុខភាពនិងសុខុមាលភាព

បើសិនជាអ្នកទូរស័ព្ទទៅលេខ ១២៩ដោយមិនមានលេខកូដតំបន់ គ្រប់ទីកន្លែងទូទាំងប្រទេស មជ្ឈមណ្ឌលទូរស័ព្ទដើម្បីសុខភាពនិងសុខុមាលភាពនឹងផ្តល់សេវាកម្មព័ត៌មាន និង ប្រឹក្សាទាក់ទងនឹងសុខភាព និងសុខុមាលភាពដែលចាំបាច់ យ៉ាងរហ័សនិងត្រឹមត្រូវ ។

ម៉ោងប្រឹក្សា៖ ការប្រឹក្សាទូទៅ ម៉ោង ៩ - ម៉ោង ១៨, ការប្រឹក្សាវិបត្តិអាចធ្វើឡើង ២៤ម៉ោង និងពេញ ៣៦៥ថ្ងៃ

វិធីប្រើប្រាស់៖ ការប្រឹក្សាតាមទូរស័ព្ទលេខ ១២៩, ការប្រឹក្សាតាមភាសាកាយវិការ, និងប្រឹក្សាតាមរយៈការជជែកតាមអ៊ីនធឺណិត (គេហទំព័រ១២៩)

ព័ត៌មានដែលផ្តល់ដោយមជ្ឈមណ្ឌលទូរស័ព្ទដើម្បីសុខភាពនិងសុខុមាលភាព មានទៅតាមប្រភេទដូចខាងក្រោម

- ការធានាជីវភាពមូលដ្ឋាន ផ្នែកវេជ្ជសាស្ត្រ ផ្នែកសុខភាព សុខុមាលភាពរបស់ជនពិការ សេវាកម្មសង្គម គោលនយោបាយប្រាក់ចូលនិវត្តន៍ គោលនយោបាយទ្រទ្រង់ការសម្រាលកូន គោលនយោបាយគាំពារ ការទ្រទ្រង់សុខុមាលភាពបន្ទាន់ សុខភាពផ្លូវចិត្ត គោលនយោបាយវេជ្ជសាស្ត្រ និងសុខភាព ។

មជ្ឈមណ្ឌលទូរស័ព្ទដើម្បីសុខភាពនិងសុខុមាលភាព129

http://www.129.go.kr

TOP