• HOME
  • ពត៍មានរដ្ផបាល
  • ការរាយការណ៍ពត៍មាន
  • នៅពេលរៀបការ

ការរាយការណ៍ពត៍មាន ការរាយការណ៍ពត៍មាន នៅពេលរៀបការ

នៅពេលរៀបការ

ការរាយការណ៍អាពាហ៍ពិពាហ៍ធម្មតា

កន្លែងរាយការណ៍

ការិយាល័យគុ ※មិនអាចរាយការណ៍ទៅកាន់មជ្ឈមណ្ឌលសហគមន៍

ឯកសារចាំបាច់

ពាក្យរាយការណ៍អំពីការរៀបអាពាហ៍ពិពាហ៍ និងឯកសារបន្ថែមដទៃ

ឯកសារបន្ថែម

ត្រូវមានលិខិតបញ្ជាក់គីបូនជឹងម្ញ៉ង់សរបស់អ្នករៀបការ លិខិតបញ្ជាក់ទំនាក់ទំនងអាពាហ៍ពិពាហ៍ លិខិតបញ្ជាក់ទំនាក់ទំនងគ្រួសារ មួយច្បាប់
※ បើសិនជាព័ត៌មានអាចពិនិត្យបានតាមរយៈការិយាល័យចុះបញ្ជីគ្រួសារ នោះឯកសារទាំងនេះមិនចាំបាច់ឡើយ ។

កិច្ចព្រមព្រៀងរៀបការ

ឯកសារបន្ថែម ផ្សេងទៀត

ករណីរាយការណ៍អាពាហ៍ពិពាហ៍ ដោយយោងទៅតាមកាត់ក្តី ដើម្បីផ្ទៀងផ្ទាត់ការពិតនៃទំនាក់ទំនងអាពាហ៍ពិពាហ៍
- ច្បាប់ចម្លងនៃកំណត់ត្រារបស់តុលាការ និងលិខិតបញ្ជាក់ការសម្រេចសេចក្តី (ករណីមានការសម្រុះសម្រួល និងការផ្សះផ្សា ត្រូវមានរបាយណ៍នៃការសម្រុះសម្រួល និងការផ្សះផ្សា និងលិខិតបញ្ជាក់ការផ្ញើឯកសារមួយច្បាប់ )

បើសិនជនបរទេសរៀបការតាមបែបកូរ៉េ
- លិខិតបញ្ជាក់ការបំពេញតាមលក្ខខណ្ឌអាពាហ៍ពិពាហ៍ 〈ឧទាហរណ៍ បើសិនជាជនជាតិចិន គឺត្រូវការលិខិតបញ្ជាក់ភាពនៅលីវ〉 និងលិខិតឆ្លងដែន ឬកាតអត្តសញ្ញាណបរទេស មួយច្បាប់

បើសិនជនបរទេសរៀបការតាមបែបបរទេស
- ច្បាប់ចម្លងនៃលិខិតបញ្ជាក់អាពាហ៍ពិពាហ៍ និងលិខិតឆ្លងដែន ឬកាតអត្តសញ្ញាណបរទេស មួយច្បាប់

បើសិនជាមានការព្រមព្រៀងគ្នាថាយកត្រកូលម្តាយធ្វើជាត្រកូលកូន
- ត្រូវមានលិខិតព្រមព្រៀងរវាងអ្នករៀបការ ដែលអាចបញ្ជាក់ពីការព្រមព្រៀងគ្នានេះ ១ច្បាប់

ការផ្ទៀងផ្ទាត់ អត្តសញ្ញាណ

ការរាយការណ៍អាពាហ៍ពិពាហ៍ធម្មតា
- បើសិនមានវត្តមានរបស់អ្នករាយការណ៍៖ កាតអត្តសញ្ញាណប័ណ្ណរបស់ប្តីប្រពន្ធនៅពេលអ្នកទាំងពីរមានវត្តមាន នៅពេលដែលមានភាគីតែម្ខាងមានវត្តមាន ត្រូវមានត្រា និងកាតអត្តសញ្ញាណប័ណ្ណរបស់ភាគីម្ខាងទៀត
- បើសិនជាអ្នករាយការណ៍អវត្តមាន ហើយអ្នកដាក់ពាក្យជាអ្នករាយការណ៍៖ កាតអត្តសញ្ញាណប័ណ្ណរបស់អ្នកដាក់ពាក្យ កាតអត្តសញ្ញាណប័ណ្ណរបស់អ្នកត្រូវរាយការណ៍ឬលិខិតបញ្ជាក់ហត្ថលេខា ឬលិខិតបញ្ជាក់ត្រា

បើសិនជារាយការណ៍អាពាហ៍ពិពាហ៍តាមប្រៃសណីយ៍
- ត្រូវមានលិខិតបញ្ជាក់ហត្ថលេខា ឬលិខិតបញ្ជាក់ត្រា

ការរាយការណ៍អាពាហ៍ពិពាហ៍ដោយច្បាប់ចម្លងរបស់លិខិតបញ្ជាក់
- បើសិនមានវត្តមានរបស់អ្នករាយការណ៍៖ កាតអត្តសញ្ញាណប័ណ្ណ
- បើសិនជាអ្នកដាក់ពាក្យមានវត្តមាន៖ កាតអត្តសញ្ញាណប័ណ្ណរបស់អ្នកដាក់ពាក្យ
- បើសិនរាយការណ៍តាមប្រៃសណីយ៍៖ ច្បាប់ចម្លងនៃកាតអត្តសញ្ញាណប័ណ្ណរបស់អ្នករាយការណ៍

※ ក្រោយបញ្ចប់ការរាយការណ៍អាពាហ៍ពិពាហ៍ បើសិនជាមានការប្តូរអាសយដ្ឋាន ត្រូវរាយការណ៍ទៅមជ្ឈមណ្ឌលសហគមន៍

TOP