• HOME
  • ពត៍មានរដ្ផបាល
  • ធានារ៉ាប់រ៉ងសុខភាព
  • សេវាកម្មធានារ៉ាប់រងសុខភាពជាតិ

ធានារ៉ាប់រ៉ងសុខភាព ធានារ៉ាប់រ៉ងសុខភាព សេវាកម្មធានារ៉ាប់រងសុខភាពជាតិ

សេវាកម្មធានារ៉ាប់រងសុខភាពជាតិ

ដើម្បីបង្ការការចំណាយខ្ពស់លើការព្យាលបាលជម្ងឺ ឬរបួសដោយចៃដន្យ ពលរដ្ឋទាំងឡាយបង់ធានារ៉ាប់រងនៅពេលធម្មតា ហើយនៅពេលប្រើប្រាស់ស្ថាប័នវេជ្ជសាស្ត្រ ពលរដ្ឋនឹងទទួលបានប្រាក់ពីធានារ៉ាប់រង ដែលធ្វើពលរដ្ឋទាំងអស់អាចចែករំលែកភាពគ្រោះថ្នាក់ ។ នេះគឺជាប្រព័ន្ធធានារ៉ាប់រងសង្គម ។

អតិថិជនចែកចេញជាពីរប្រភេទអតិថិជនតំបន់និងអតិថិជនដែលជាបុគ្គលិកបម្រើការងារ។ សម្រាប់ជនបរទេសគឺមិនបាច់ជាវលក្ខណះដូចអតិថិជនតំបន់នោះទេគឺអាចជាវជាលក្ខណះដូចបុគ្គលិកបម្រើការងារបានដែរ។ ក៏ប៉ុន្តែក្នុងករណីដែលសមាជិកបុគ្គលិកម្រើការងារមានដៃគូ កូន សាច់ញាតិជាដើមដែលស្ថិតនៅក្នុងបន្ទុកក៏អាចចូលជាសមាជិកបានដែរអោយតែសិ្ថតនៅក្នុងលក្ខខណ្ឌដែលបានកំណត់។

· លក្ខខណ្ឌទទួលសិទ្ធចូលជាសមាជិកតំបន់

បើសិនលោកអ្នកគឺជាជនអន្តោប្រវេសន៍ដែលរៀបការស្វាមីកូរ៉េ(F-6)ហើយបានចុះបញ្ជីជាជនបរទេសរួចរាល់ហើយនោះ លោកអ្នកអាចស្នើរសុំសេវាធានារ៉ាប់រងសុខភាពជាតិដើម្បីទទួលបានអត្ថប្រយោជន៍នេះ។

· លក្ខខណ្ឌសម្រាប់សមាជិកដែលជាបុគ្គលិកបម្រើការងារ

ប្រសិនបើអ្នកជាជនបរទេសដែលត្រូវបានចុះបញ្ជីជាជនបរទេសរួចរាល់ហើយបម្រើការងារនៅស្ថាបន័ពាណិកម្មណាមួយនោះ លោកអ្នកក៏អាចជាវសេវាធានារ៉ាប់រងសុខភាពជាតិនិងអាចទទួលបានអត្ថប្រយោជន៍ ដោយគ្រាន់តែលោកអ្នកបញ្ជាក់ថ្ងៃចូលបម្រើការងារអោយបានច្បាស់លាស់។

· លក្ខខណ្ឌដែលអាចចាត់ចូលជាអ្នកក្នុងបន្ទុកសម្រាប់សមាជិកដែលជាបុគ្គលិកបម្រើការងារ

ប្រសិនបើអ្នកជាជនបរទេសដែលត្រូវបានចុះបញ្ជីជាជនបរទេសរួច មិនមានប្រាក់ចំណូលណាមួយនិងមានទំនាក់ទំនង (ប្តីឬប្រពន្ធ កូនចៅសាច់ញ្ញាតិ ល) ជាមួយបុគ្គលបុគ្គលិកនោះហើយត្រូវរស់នៅក្នុងបន្ទុករបស់គេទើបអ្នកអាចធ្វើមានសិទ្ធទទួលបានអត្ថប្រយោជន៍នេះ។

1577-1000

TOP