• HOME
  • ពត៍មានក្នុងការរស់នៅ
  • ការណែនាំលេខទូរស័ព្ទ

ការណែនាំលេខទូរស័ព្ទ ការណែនាំលេខទូរស័ព្ទ ការណែនាំលេខទូរស័ព្ទ

មជ្ឈមណ្ឌលទូរស័ព្ទដាសាន់ ១២០

· ចូលទៅកាន់ គេហទំព័រនៃក្រុងសេអ៊ូល www.seoul.go.kr

គេហទំព័រក្រុងសេអ៊ូលត្រូវបានផ្តល់ជាចំនួន ៦ ភាសា (កូរ៉េ អង់គ្លេស ជប៉ុន ចិន បារាំង អេស្ប៉ាញ) ។ គេហទំព័រនេះមានព័ត៌មានជាច្រើនដូចជាដំណឹងរដ្ឋបាល ការចូលរួមរបស់ពលរដ្ឋ សេវាកម្មរដ្ឋបាលអេឡិចត្រូនិក និងព័ត៌មានរដ្ឋបាលជាដើម ។ គេហទំព័រក៏មានមាតិកាអំពីការចូលរួមផ្នែករដ្ឋបាលផងដែរ ។

· ពួកយើងផ្តល់ជំនួយតាមរយៈមជ្ឈមណ្ឌលទូរស័ព្ទដាសាន 120

មជ្ឈមណ្ឌលទូរស័ព្ទដាសាន ១២០ គឺជាប្រព័ន្ធសេវាកម្មរដ្ឋបាលថ្មី ដែលត្រូបានបង្កើតឡើងតាមរយៈ ការបញ្ចូលគ្នានៃលេខទូរស័ព្ទផ្តល់ព័ត៌មាននៃក្រុងសេអ៊ូល និងការិយាល័យគុនីមួយៗ ។ តាមរយៈនេះ អ្នកប្រឹក្សាអាចផ្តល់ការប្រឹក្សាទាក់ទងទៅនឹងបញ្ហារបស់ពលរដ្ឋ បានដោយរហ័ស និងសុក្រិត រយៈពេល ២៤ ម៉ោងក្នុងថ្ងៃ និង ៣៦៥ ថ្ងៃក្នុងមួយឆ្នាំ ។ ការប្រឹក្សាអាចធ្វើបានតាមរយៈ ទូរស័ព្ទ សារ ភាសាកាយវិការ ឈែតធីង និងភាសាបរទេសជាដើម ។

· ព័ត៌មានអំពីសេវាកម្មប្រឹក្សាតាមទូរស័ព្ទជាភាសាបរទេស នៃមជ្ឈមណ្ឌលទូរស័ព្ទដាសាន ១២០

- អ្នកប្រឹក្សាជំនាញអាចផ្តល់ការប្រឹក្សាដោយផ្ទាល់ ឬតាមរយៈការបកប្រែដោយភាគីទីបី ។
   សេវាកម្មនេះមានជាប្រាំភាសា (អង់គ្លេស ចិន ជប៉ុន វៀតណាម និងម៉ុងហ្គោល) ។
- ម៉ោងប្រឹក្សា៖ ម៉ោង 9ព្រឹក ដល់ ម៉ោង 7ល្ងាច, ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ
- វិធីប្រើប្រាស់៖ ទូរស័ព្ទមកកាន់ 120 → ARS លេខ ៩ → ជ្រើសរើសលេខទៅតាមភាសា (លេខ ១៖ អង់គ្លេស ▶ លេខ ២៖ ចិន ▶ លេខ ៣៖ ជប៉ុន ▶ លេខ ៤៖ វៀតណាម ▶ លេខ ៥៖ ម៉ុងហ្គោល)
- មាតិកាសម្រាប់ការប្រឹក្សា៖ ព័ត៌មានអំពីជីវភាពរស់នៅ ព័ត៌មានអំពីទេសចរណ៍ ប្រព័ន្ធដឹកជញ្ជូនសាធារណៈ និងការបកប្រែដោយភាគីទី៣ ។

ម្យ៉ាងវិញទៀត នៅក្នុងមជ្ឈមណ្ឌលទូរស័ព្ទដាសាន 120 ក៏មានដំណើរការ “សេវាកម្មហ៊ែងបូកខលសម្រាប់ជនបរទេស” ដែលក្នុងនោះ អ្នកជំនាញប្រឹក្សាជាភាសាបរទេស នឹងទូរស័ព្ទមក មួយ ឬពីរដងក្នុងមួយសប្តាហ៍ ដើម្បីផ្តល់ព័ត៌មានអំពីជីវភាពក្នុងក្រុងសេអ៊ូល និងផ្តល់ការប្រឹក្សា ។ ដូចនេះ សូមធ្វើការចុះឈ្មោះនៅក្នុងគេហទំព័រ http://120dasan.seoul.go.kr ដើម្បីប្រើប្រាស់សេវាកម្មនេះ ។

※ វិធីចុះឈ្មោះ៖ ចូលទៅគេហទំព័រ ▶ ការប្រឹក្សា120 ▶ ដាក់ពាក្យហ៊ែងបូកខលសម្រាប់ជនបរទេស

ឈ្មោះមជ្ឈមណ្ឌល លេខទូរស័ព្ទ ការប្រឹក្សាតាមសារទូរស័ព្ទ គេហទំព័រ
មជ្ឈមណ្ឌលទូរស័ព្ទដាសាន់ ១២០ 120 ដោយមិនមានលេខកូដតំបន់ សូមផ្ញើមកកាន់លេខ 02-120 http://120dasan.seoul.go.kr

សូមផ្តល់លេខទូរស័ព្ទ ដែលមានប្រយោជន៍

សេវាព័ត៌មានរដ្ឋបាល លេខទូរស័ព្ទ សេវាផ្តល់ព័ត៌មានអំពីការរស់នៅ លេខទូរស័ព្ទ
មជ្ឈមណ្ឌលទូរស័ព្ទដាសាន់ ១២០ 120 ការិយាល័យប្រឹក្សាច្បាប់គ្រួសារកូរ៉េការិយាល័យប្រឹក្សា ច្បាប់គ្រួសារកូរ៉េ 1644-7077
មជ្ឈមណ្ឌលព័ត៌មានសម្រាប់ជនបរទេស 1345 ព្យាករណ៍អាកាសធាតុ 131
ស្ថាប័នដែលផ្តោតលើអ្នកស្វែងរកការងារនិង ចាប់ផ្តើមអាជីវកម្មដោយគ្រួសារពហុវប្បធម៌នៅ ទីក្រុងសេអ៊ូល 02-845-5433 មជ្ឈមណ្ឌលទ្រទ្រង់គ្រួសារពហុវប្បធម៌/ មជ្ឈមណ្ឌលផ្តល់ជំនួយបន្ទាន់សម្រាប់ស្ត្រីអន្តោប្រវេសន៍ 1577-1366
មជ្ឈមណ្ឌលប្រឹក្សាសម្រាប់ស្ត្រីអន្តោប្រវេសន៍ ក្រុងសេអ៊ូល 02-733-0120 រាយការណ៍ករណីខូចចរន្តអគ្គិសនី (ថាមពលអគ្គិសនីនៅប្រទេសកូរ៉េ) 123
មជ្ឈមណ្ឌលទូរស័ព្ទដើម្បីសុខភាពនិងសុខុមាលភាព 129 របាយការណ៍ស្តីពីដំណើរការ ខុសប្រក្រតីនៃការដំឡើងអគ្គិសនីនៅក្នុងផ្ទះ (សាជីវកម្មសុវត្ថិភាពអគ្គិសនីនៃប្រទេសកូរ៉េ) 1588-7500
សេអ៊ូលគ្លោបលសេនធើ 02-2075-4180 ប្រឹក្សាយោបល់ទាក់ទងទៅនឹងការធានារ៉ាប់រងសុខភាពជាតិ 1577-1000
ការរាយការណ៍សង្ស័យនឹងចោរកម្ម 111 សេវាព័ត៌មានអំពីលេខទូរស័ព្ទ 114
ការរាយការណ៍បទល្មើស, ការរំលោភបំពានលើកុមា -ល 112 សេវាព័ត៌មានម៉ោងទូទាំងពិភពលោក 116
ភ្នាក់ងារសង្រ្គោះបន្ទាន់ស្តីពីកិច្ចការសមុទ្រ 122 សេវាព័ត៌មានស្តីពីចរាចរណ៍ 1333
ភ្នាក់ងារប្រឹក្សាអំពីសុខភាព ព័ត៌មានអពីមន្ទីពេទ្យ 1339 រាយការណ៍ករណីបញ្ហាបរិស្ថាន 128
រាយការណ៍ករណីភ្លើងឆេះ គ្រោះមហន្តរាយ សង្រ្គោះបន្ទាន់ ព័ត៌មានមន្ទីពេទ្យ 119 រាយការណ៍ករណីខូចប្រព័ន្ធផ្គត់ផ្គង់ទឹក 121
ក្រុមប្រឹក្សាជំនួយផ្នែកច្បាប់កូរ៉េ 132 ការកក់សម្រាប់ការចោលកាកសំណល់ធំ 1599-0903
រាយការណ៍សង្ស័យថាជាការឆបោកហិរញ្ញវត្ថុ 1332 ព័ត៌មានអំពីការិយាល័យប្រៃសនីយ៍ 1588-1300
រាយការណ៍ករណីជួញដូរមនុស្ស 125 ភ្នាក់ងារបម្រើទូរស័ព្ទនៃការិយាល័យអប់រំសេអ៊ូល 1396
រាយការណ៍អំពីករណីអំពើហិង្សាក្នុងសាលា និងហិង្សាផ្លូវភេទ 117 រាយការណ៍ស្តីពីគ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងឧស្ម័ន 1544-4500
រាយការណ៍អំពីករណីឧក្រិដ្ឋកម្ម,និងថ្នាំញៀន 1301 មជ្ឈមណ្ឌលសង្គ្រោះអំពើហឹង្សាផ្លូវភេទនៃប្រទេសកូរ៉េ 02-338-5801
រាយការណ៍ករណីកុមារបាត់ខ្លួន 182 ភ្នាក់ងារទទួលទូរស័ព្ទបន្ទាន់សម្រាប់ស្ត្រី 1366
គណៈកម្មាធិការសិទ្ធិមនុស្សនៃប្រទេសកូរ៉េ 1331 មជ្ឈមណ្ឌលសិទ្ធិស្រ្តីអន្តោប្រវេសន៍ 02-3672-7559
មជ្ឈមណ្ឌលភ្នាក់ងារបម្រើទូរស័ព្ទនៃរដ្ឋាភិបាល 110 ប្រឹក្សាយោបល់ទាក់ទងទៅនឹងប្រាក់បៀវត្សរ៉ឺត្រែតជាតិ 1355
មជ្ឈមណ្ឌលប្រឹក្សាយោបល់សុខុមាលភាព សម្រាប់យុវជន 02-2285-1318 មជ្ឈមណ្ឌលព័ត៌មាននៃស្ថាប័នទេសចរណ៍ 1330
លេខទូរស័ព្ទទំនាក់ទំនងបន្ទាន់យុវជន (24 ម៉ោងក្នុងមួយឆ្នាំ) 1388 មជ្ឈមណ្ឌលប្រតិកម្មសារឥតបានការដោយខុសច្បាប់ 118

TOP