• HOME
  • ពត៍មានកុមារ
  • ផ្គត់ផ្គង់ប្រាក់លើកទឹកចិត្ត
  • ការទ្រទ្រង់ការសម្រាល និងការចិញ្ចឹមកូន ក្រុងសេអ៊ូល

ផ្គត់ផ្គង់ប្រាក់លើកទឹកចិត្ត ផ្គត់ផ្គង់ប្រាក់លើកទឹកចិត្ត ការទ្រទ្រង់ការសម្រាល និងការចិញ្ចឹមកូន ក្រុងសេអ៊ូល

ការទ្រទ្រង់ការសម្រាល និងការចិញ្ចឹមកូន ក្រុងសេអ៊ូល

ក្រុងសេអ៊ូលផ្តល់ការទ្រទ្រង់ផ្នែក ថ្លៃពិនិត្យ ថ្លៃព្យាបាល ថ្លៃបំប៉នសុខភាព ដើម្បីកាត់បន្ថយអំរែកផ្នែកហិរញ្ញវត្ថុរបស់គ្រួសារ និងដើម្បីគ្រប់គ្រងសុខភាពមុនពេលសម្រាល និង សុខភាពទារក ក្រោយពេលសម្រាល។

បំណែងចែក ឈ្មោះកម្មវិធី ខ្លឹមសារ ចំណាំ
ការ ទ្រទ្រង់ ពេលមាន ផ្ទៃពោះ ការផ្តល់ថ្នាំអាស៊ីតហ្វូលលីក

បេក្ខភាព៖ ស្ត្រីមានផ្ទៃពោះដំណាក់កាលដំបូង

ខ្លឹមសារ៖ ផ្តល់ថ្នាំអាស៊ីហ្វូលីក ក្នុងកំឡុងពេលមានផ្ទៃពោះ ៣ខែដំបូង

ផ្នែកកម្ពស់សុខ ភាព
02-2133-7577~9
សាកសួរមណ្ឌល សុខភាពដែល ពាក់ព័ន្ធ
ផ្តល់ថ្នាំជាតិដែក

បេក្ខភាព៖ ស្ត្រីមានផ្ទៃពោះលើសពី 16សប្តាហ៍

ខ្លឹមសារ៖ ផ្តល់ថ្នាំរហូតគ្រប់ខែ

ទ្រទ្រង់ថ្លៃវះកាត់ដល់ប្តីប្រពន្ធ ដែលពិបាកមានកូន

បេក្ខភាព៖ គ្រួសារទូទាំងប្រទេស ដែលមានចំណូលទាបជាង ១៥០%នៃប្រាក់ចំណូលមធ្យមប្រចាំខែ និង ប្តីប្រពន្ធស្របច្បាប់ដែលពិបាកមានកូន
(ប្រពន្ធមានអាយុ ក្រោម ៤៤ឆ្នាំ)

ចំនួនដង៖ បង្កាត់កូននៅខាងក្រៅខ្លួន 6ដង, បង្កាត់កូនសិប្បនិម្មិត 3ដង

ការបង្កាត់កូនខាងក្រៅខ្លួន៖ អំព្រីយ៉ូថ្មី (៣ដង) ១ដង តិចជាង១៩០ម៉ឺនវ៉ន (សម្រាប់អ្នកទទួលការឧបត្ថម្ភផ្នែកវេជ្ជសាស្ត្រ តិចជាង ៣០០ម៉ឺនវ៉ន) អំព្រីយូបង្កក(៣ដង) ១ដង ក្រោម ៦០ម៉ឺនវ៉ន

ការបង្កាត់សិប្បនិម្មិត៖ ១ដង ក្រោម៥០ម៉ឺនវ៉ន

ការព្យាបាលថ្ងៃសៅរ៍សម្រាប់ ស្ត្រីមានផ្ទៃពោះកំពុងធ្វើការ

បេក្ខភាព៖ស្ត្រីមានផ្ទៃពោះធ្វើការ

ខ្លឹមសារ៖ ការផ្តល់ថ្នាំមានជាតិអាស៊ីនិងជាតិដែក ថ្នាំបង្ការ ដែលកំណត់ដោយជាតិ
※ មណ្ឌលសុខភាពនៅក្នុងតំបន់នីមួយៗ មានលក្ខណៈខុសពីគ្នា

ការគ្រប់គ្រងសុខភាពមុននិង ក្រោយពេលសម្រាលកូន

បេក្ខភាព៖ ស្ត្រីមានផ្ទៃពោះ

ខ្លឹមសារ៖ ការពិនិត្យសុខភាពរបស់ស្ត្រីមានផ្ទៃពោះ (ឈាមស ជម្ងឺភេទអង់ទីករប្រឆាំងជម្ងឺរលាកថ្លើមប្រភេទB ការពិនិត្យអង់ទីករ) ពិនិត្យមើលភាពពេញរូបរាងរបស់ទារក ការគ្រប់គ្រងមុននិងក្រោយពេលមានផ្ទៃពោះ
※ មណ្ឌលសុខភាពនៅក្នុងតំបន់នីមួយៗ មានលក្ខណៈខុសពីគ្នា

ការពិនិត្យសំខាន់សម្រាប់មុន ពេលមានផ្ទៃពោះ

ស្ត្រី

ការពិនិត្យឈាម (ប្រភេទពឈាម ឈាមស ជាដើម)

ការពិនិត្យទឹកនោម

ពិនិត្យជម្ងឺស្វាយ និង ជម្ងឺអេដស៍

ពិនិត្យមើលជម្ងឺថ្លើមប្រភេទ B និង C, ការពិនិត្យមើលមុខងារថ្លើម

ការពិនិត្យរោគស្ត្រី

បុរស

ការពិនិត្យឈាម (ប្រភេទពឈាម ឈាមស ជាដើម)

ការពិនិត្យទឹកនោម

ពិនិត្យជម្ងឺស្វាយ និងជម្ងឺអេដស៍

ពិនិត្យមើលជម្ងឺថ្លើមប្រភេទ B និង C, ការពិនិត្យមើលមុខងារថ្លើម

ពិនិត្យរោគប្រមេះ/រើម

ទឹកកាម (ស្ពើម) និង រោគផ្លូវម៉ូត្រ (ពិនិត្យមើលសមត្ថភាពមានកូន)

ការ សម្រាល ថ្លៃចិញ្ចឹម កូន ការទ្រទ្រង់ការគ្រប់គ្រងសុខ ភាពមាតានិងទារកទើបកើត

បេក្ខភាព៖ អ្នកទទួលការទ្រទ្រង់មូលដ្ឋាន និងអ្នកលើកលែងពីការទ្រទ្រង់
* ការទ្រទ្រង់មូលដ្ឋាន៖ គ្រួសារដែលមានប្រាក់ចំណូលតិចជាង ៨០% នៃប្រាក់ចំណូលមធ្យម (គ្រួសារមានសមាជិក 3នាក់ ២,៨៦៣,០០០វ៉ន/មួយខែ)
* ការទ្រទ្រង់លើកលែង៖ ក្រោម ១០០% (គ្រួសារមានសមាជិក 3នាក់ ២,៨៦៣,០០០វ៉ន/មួយខែ) និងស្ត្រីដែលបំពេញតាមលក្ខខណ្ឌ៧ប្រភេទដូចជា កូនលើសពីពីរនាក់ លើសពីកូនភ្លោះ ម្តាយនៃជនពិការ

ខ្លឹមសារ៖ ផ្តល់បណ្ណប្រើប្រាស់សេវាកម្មគ្រប់គ្រងសុខ ភាពរបស់មាតានិងទារកដែលអ្នកគ្រប់គ្រងសុខភាពនៃមាតានិងទារក នឹងចុះទៅជួបគ្រួសារដែលសម្រាលកូន ដើម្បីជួយដល់ការថែរក្សាសុខភាពក្រោយពេលសម្រាល

ការទ្រទ្រង់ថ្លៃវេជ្ជសាស្ត្រ សម្រាប់ទារកមិនគ្រប់ខែ និង ទារកលូតលាស់មិនពេញរូបរាង

បេក្ខភាព៖ ទារកមិនគ្រប់ខែ នៃគ្រួសារដែលមានប្រាក់ចំណូលទាបជាង ១៥០%នៃប្រាក់ចំណូលប្រចាំខែមធ្យម ទូទាំងប្រទេស (នៅពេលកើត មានទម្ងន់ក្រោម ២.៥គីឡូក្រាម ឬកើតក្រោម ៣៧សប្តាហ៍) ប្រើប្រាស់បន្ទាប់អ្នកជម្ងឺធ្ងន់សម្រាប់ទារក និង ទារកមិនពេញរូបរាង។

ខ្លឹមសារ៖ ទ្រទ្រង់ប្រាក់ដែលសាម៉ីខ្លួនត្រូវចេញ សម្រាប់ថ្លៃព្យាបាលនិងថ្លវះកាត់ (ក្រោម ១៥លានវ៉ន )
※ សម្រាប់គ្រួសារដែលមានកូនលើសពី បីនាក់ នឹងទទួលបានការទ្រទ្រង់មិនគិតពីកម្រិតប្រាក់ចំណូល

ការពិនិត្យភាពមិនប្រក្រ តីនៃមេតាបូលីសនៃទារកក្នុងផ្ទៃ និង ជម្ងឺទារក

បេក្ខភាព៖ ទារកទើបកើត

ខ្លឹមសារ៖ការពិនិត្យភាពមិនប្រក្រតីនៃមេតាបូលីសនៃទារកក្នុងផ្ទស (6ប្រភេទ) ដោយមិនគិតថ្លៃ
※ ករណីដែលទារកត្រូវបានពិនិត្យថាមានជម្ងឺ ទារកនឹងទទួលបានការទ្រទ្រង់ផ្នែកទឹកដោះគោពិសេស និងថ្លៃព្យាបាល។

ការពិនិត្យសុខភាពដល់ទារក ទើបកើត

បេក្ខភាព៖ ទារកទទួលបានការទ្រទ្រង់ផ្នែកវេជ្ជសាស្ត្រ ដែលមានអាយុក្រោម ៦ឆ្នាំ

ខ្លឹមសារ៖ ការពិនត្យសុខភាព ៧ដង

ពេលវេលា៖ ៤, ៩, ១៨, ៣០, ៤២, ៥៤, ៦៦ ខែក្រោមកើត

ចំណុចពិនិត្យ៖ ការពិនិត្យសុខភាព រង្វាយតម្លៃការលូតលាស់ និង ការប្រឹក្សា ការពិនិត្យសុខភាពមាត់ ការអប់រំសុខភាព
※ ទ្រទ្រង់ថ្លៃពិនិត្យលម្អិតដល់ទារកកុមារដែលលទ្ធផលនៃការពិនិត្យសុខភាពទារកកុមារចេញមកថាជា “ទារកកុមារដែលត្រូវការការពិនិត្យលម្អិត”

ផ្នែកកម្ពស់សុខ ភាព
02-2133-7586
សាកសួរមណ្ឌល សុខភាពដែល ពាក់ព័ន្ធ

※ គេហទំព័រ
- គេហទំព័រផូថលអាអ៊ីសារ៉ាំង (http://www.childcare.go.kr/)
- មជ្ឈមណ្ឌលប្រឹក្សាជំនាញម៉ាដឺសេហ្វកូរ៉េ (http://www.mothersafe.or.kr)

កម្មវិធីជីវជាតិផ្លាសសម្រាស់ ស្ត្រីមានផ្ទៃពោះ

បេក្ខភាព៖ ទារកកុមារ ស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាលកូននិងកំពុងបំបៅកូនដែលខ្វះវីតាមីននៃគ្រួសារដែលមានប្រាក់ចំណូលក្រោម ៨០%នៃប្រាក់ចំណូលមធ្យមស្តង់ដា

ខ្លឹមសារ៖ ការអប់រំនិងប្រឹក្សាអំពីជីវជាតិ ការផ្តល់ចំណីបំប៉ន រង្វាយតម្លៃជីវជាតិ

ដេប៉ាតឺម៉ង់ សុវត្ថិភាពនៃ អាហារ
2133-4742
សាកសួរមណ្ឌល សុខភាពដែល ពាក់ព័ន្ធ
ការកាត់ បន្ថយថ្លៃ គាំពារ ការទ្រទ្រង់ថ្លៃថែរក្សា

បេក្ខភាព៖ កូននៃគ្រួសារដែលមានអាយុ ០ទៅ៥ឆ្នាំ ដោយមិនគិតពីកម្រិតនៃប្រាក់ចំណូលគ្រួសារ (ការប្រើប្រាស់បរិក្ខារ)

ខ្លឹមសារ៖ អាយុគម្រប់ ០ឆ្នាំ ៣៩៤,០០០វ៉ន គម្រប់១ឆ្នាំ ៣៤៧,០០០វ៉ន គម្រប់២ឆ្នាំ២៨៦,០០០វ៉ន គម្រប់៣ទៅ ៥ឆ្នាំ ២២០,០០០វ៉ន

ផ្នែកទទួលបន្ទុក គាំពារ
02-2133-5095
ទ្រទ្រង់គាំពារកុមារដែលមិន ប្រើផ្ទះកុមារ

បេក្ខភាព៖ កុមារដែលមិនប្រើប្រាស់បរិក្ខារ ដែលមានអាយុគម្រប់ 0ដល់ ៥ឆ្នាំ ដោយមិនគិតប្រាក់ចំណូល

ខ្លឹមសារ៖ក្រោម ១២ខែ ២០ម៉ឺនវ៉ន ក្រោម២៤ខែ ១៥ម៉ឺនវ៉ន ក្រោម៣៦ខែ ១០ម៉ឺនវ៉ន ក្រោម ៣ទៅ៥ឆ្នាំ ១០ម៉ឺនវ៉ន

ការចេញកាតដាឌុងងីហ៊ែងបូក

បេក្ខភាព៖ គ្រួសារដែលមានកូនលើសពី២នាក់ (ប៉ុន្តែកូនពៅត្រូវតែមានអាយុក្រោម ១៣ឆ្នាំ)

ការចេញកាត៖ ដាក់ពាក្យនៅអនឡាញ(http://seouli.bccard.com/) និងការិយាល័យធនាគារអ៊ូរី មជ្ឈមណ្ឌលសហគមន៍ ជាដើម

អត្ថប្រយោជន៍៖ អ្នកមានកាតដាឌុងង៊ីហ៊ែងបូក និងទទួលបានការបញ្ចុះតម្លៃ ៣០%ទៅ៥០%នៅពេលប្រើប្រាស់កន្លែងចតរថយន្តសាធារណៈនៅក្នុងក្រុងសេអ៊ូល និងទទួលបានការបញ្ចុះ៥០% នៅពេលប្រើប្រាស់ភូមិភាសាអង់គ្លេស សម្រាប់កូនលើសពី ៣នាក់

ផ្នែកទទួលបន្ទុក គ្រួសារ
02-2133-5177
បន្ថយពន្ធ រថយន្តសម្រាប់ គ្រួសារមានកូនច្រើន

បេក្ខជន៖ កូនដែលមានអាយុក្រោម១៨ឆ្នាំ (រាប់ទាំងកូនចិញ្ចឹម) មានចំនួនលើសពី ៣នាក់

ខ្លឹមសារ៖ លើកលែងពន្ធដល់រថយន្តសម្រាប់ការគាំពារកុមារ (៧ដល់១០កៅអី) ១ គ្រឿង

ការដាក់ពាក្យ៖ ទាក់ទងផ្នែកពន្ធដារតាមរយៈការទៅផ្ទាល់ ផ្ញើសំបុត្រ ទូរសារ អ៊ីនធ័រនែត
※ ប៉ុន្តែ សម្រាប់រថយន្តក្រោម៦កៅអី ដែលមានពន្ធ ១៤០ម៉ឺនវ៉ន នឹងត្រូវលើកលែងពន្ធ តែបើសិនជាពន្ធមានកម្រិតលើសពី ១៤០ម៉ឺនវ៉ន នោះពន្ធនឹងត្រូវបានកាត់ ១៤០ម៉ឺនវ៉ន

ផ្នែកពន្ធដារ
02-2133-3394
ការ ទ្រទ្រង់ ផ្នែក ចរាចរណ៍ ការបញ្ចុះតម្លៃថ្លៃរថយន្តក្រុង និងរថភ្លើងក្រោមដី

បេក្ខភាព៖ ទារកកុមារដែលមានអាយុគម្រប់ក្រោម 6ឆ្នាំ

ការបញ្ចុះតម្លៃ៖ ទារកកុមារបីនាក់ដែលមានអាណាព្យាបាល ជាមួយនឹងមិនត្រូវបានគិតថ្លៃ
※ ប៉ុន្តែបើសិនជាទារកកុមារជិះតែម្នាក់ឯង នោះនឹងត្រូវគិតស្មើនឹងសិស្សបឋម

ផ្នែកគោលនយោ រថយន្តក្រុង
6360-4567
លើកលែងការអនុវត្តប្រ ព័ន្ធថ្ងៃសម្រាប់រថយន្តដែលដឹកស្ត្រី មានផ្ទៃពោះនិងកុមារ

បេក្ខភាព៖ រថយន្តដឹកស្ត្រីមានផ្ទៃពោះនិងកុមារ

ខ្លឹមសារ៖ ចេញ “លិខិតបញ្ជាក់ការលើកលែងប្រព័ន្ធថ្ងៃ” សម្រាប់អ្នកដែលត្រូវបានបញ្ជាក់ថាមានផ្ទៃពោះ (អ្នកដែលមានកូនសៀវភៅសម្រាប់ស្ត្រីមានផ្ទៃពោះជាចើម) និងកុមារជិះជាមួយគ្នា

ការដាក់ពាក្យ៖ ដាក់ពាក្យនៅមជ្ឈមណ្ឌលសហគមន៍

ផ្នែកគោល នយោបាយ ចរាចរណ៍
6321-4210

កម្មវិធីទ្រទ្រង់ថ្លៃព្យាបាលសម្រាប់ពេលមានផ្ទៃពោះនិងពេលសម្រាលកូន

ដើម្បីបង្កើបរិស្ថានល្អសម្រាប់ការសម្រាលកូនតាមរយៈការបញ្ចុះតម្លៃថ្លៃពេទ្យទាក់ទងនឹងការពពោះនិងការសម្រាលកូន សេវាធានារ៉ាប់រងសុខភាពជាតិមានប្រព័ន្ធផ្តល់កាតដែលអាចប្រើប្រាស់ទាក់ទងការការមានផ្ទៃពោះ នៅក្នុងមន្ទីរពេទ្យ។

· បេក្ខភាព

- អ្នកដែលបានចុះសេវាធានារ៉ាប់រងសុខភាព ឬអ្នកនៅក្នុងបន្ទុក និងកំពុងមានផ្ទៃពោះ សុំលិខិតបញ្ជាក់ការមានផ្ទៃពោះ ហើយចុះឈ្មោះនៅក្នុងសេវាធានារ៉ាប់រងសុខភាពជាតិ ដើម្បីទទួលការទ្រទ្រង់ថ្លៃពេទ្យទាក់ទងនឹងការមានផ្ទៃពោះនិងការពពោះ។

·ថ្លៃទ្រទ្រង់

កម្មវិធីទ្រទ្រង់ថ្លៃព្យាបាលសម្រាប់ពេលមានផ្ទៃពោះនិងពេលសម្រាលកូន

· វិសាលភាពនៃការទ្រទ្រង់

- អាចប្រើប្រាស់សម្រាប់ការព្យាបាលស្ត្រីមានផ្ទៃពោះ ដូចជាថ្លៃពិនិត្យពិនិត្យមុនសម្រាលកូន គ្រប់ខែ រលូតកូន និងការព្យាបាលក្រោយសម្រាលកូន នៅក្នុងមន្ទីរពេទ្យ និង មណ្ឌលសុខភាពដែលបានកំណត់។

(ផ្នែកស្ត្រីមានផ្ទៃពោះ) ការពិនិត្យមុនសម្រាលកូន (ការឆ្លុះអេកូ និងការពិនិត្យទឹកភ្លោះ) ការចំណាយរបស់ស្ត្រីមានផ្ទៃពោះទាក់ទងនឹងការពពោះនិងការសម្រាលកូនដចជា

ថ្លៃចំណាយពេលគ្រប់ខែ ការព្យាបាលក្រោយសម្រាលកូន

ទ្រទ្រង់ថ្លៃចំណាយសម្រាប់ (ពេទ្យសម្រាប់ស្ត្រីមានផ្ទៃពោះ) គ្រប់ខែ(សម្រាលកូន) (ពេទ្យបុរាណ) អ៊ីមស៊ីនអូ-ច (ការក្អួតច្រើននៅពេលមានផ្ទៃពោះ O21 ) ភាពមិននឹងននៃការមានផ្ទៃពោះ (ការធ្លាក់ឈាមនៅពេលមានគភ៌គ្រាដំបូង O20, ការសម្រាលកូនដោយមិនគ្រប់ខែ O60.0), ស្ត្រូកក្រោយពេលសម្រាលកូន(U32.7)

· វិធីចុះឈ្មោះ

សុំលិខិតបញ្ជាក់ការមានផ្ទៃពោះ
ដាក់ពាក្យសុំ “ធានារ៉ាប់សុខភាពសម្រាប់ពេល មានផ្ទៃពោះ ពាក្យសម្រាប់ការទ្រទ្រង់ការ ព្យាបាលពេលសម្រាលកូន និងលិខិតបញ្ជាក់ពីការមានផ្ទៃពោះ” ពីផ្នែកឆ្មបនិងជម្ងឺស្ត្រី
ការដាក់ពាក្យនិងទទួលពាក្យ
ដាក់ “ធានារ៉ាប់សុខភាពសម្រាប់ពេលមាន ផ្ទៃពោះ, ពាក្យសម្រាប់ការទ្រទ្រង់ការព្យាបាល ពេលសម្រាលកូន និងលិខិតបញ្ជាក់ពីការមានផ្ទៃពោះ” នៅសាខាធនាគារគុកមីន ធនាគារស៊ីនហាន អ៊ូឆេគុក ក្រុមហ៊ុនធានារ៉ាប់រងគុកមីន ។
ទទួលកាត
ផ្ទៀតផ្ទាត់កាតកូអ៊ូនម៉ាំ រួចចុះហត្ថលេខា

· វិធីប្រើប្រាស់

- ទទួលបានប្រាក់ទ្រទ្រង់នៅក្នុងស្ថាប័នអាពាធវុដ្ឋាន(ផ្នែកស្ត្រីមានផ្ទៃពោះ ពេទ្យសម្រាប់ស្ត្រីមានផ្ទៃពោះ ពេទ្យបុរាណកូរ៉េ)ដោយប្រើប្រាស់កាតកូអ៊ូនម៉ាអ៊ឹម

· ស្វែងរក「ស្ថាប័នអាពាធវុដ្ឋានកំណត់សម្រាប់ទ្រទ្រង់ថ្លៃពិនិត្យនៅពេលមានផ្ទៃពោះនិងសម្រាលកូន」

- សុខភាពក្នុងគេហទំព័រ៖ http://hi.nhis.or.kr/

- ទំព័រដើម ព័ត៌មានអំពីពេទ្យ/ស្ថាប័នពិនិត្យសុខភាព កំណត់ថ្លៃព្យាបាលពេលមានផ្ទៃពោះនិងសម្រាលកូន

· រយៈពេលនៃការប្រើប្រាស់

- គិតចាប់ពីថ្ងៃដែលទទួលបានកាតទ្រទ្រង់ថ្លៃពិនិត្យសម្រាប់ការមានផ្ទៃពោះ និងសម្រាលកូន រហូតថ្ងៃដែលត្រូវសម្រាល់+៦០ថ្ងៃ ។

※ ចំនួនទឹកប្រាក់ដែលមិនបានប្រើនៅក្នុងអំឡុងពេលនេះនឹងត្រូវចាត់ទុកជាមោឃៈ

ការឧបត្ថម្ភចំណាយលើការសម្រាលកូនក្រៅពីស្ថាប័នវេជ្ជសាស្ត្រ

អ្នកដែលប្រើប្រាស់សេវាកម្មធានារ៉ាប់រងសុខភាព និងស្ត្រីមានផ្ទៃពោះនៅក្នុងបន្ទុក នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៥ម៉ឺនវ៉ន សម្រាប់ថ្ងៃសម្រាលកូនជំនួនឲ្យការដែលមិនអាចប្រើប្រាស់ធានារ៉ាប់រងបាន បើសិនជាមិនការសម្រាលមិនត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យ ឬពេទ្យឆ្មបនោះ ។
អ្នកអាចុះឈ្មោះបានតាមរយៈការដាក់ឯកសារទៅកាន់ក្រុមហ៊ុនធានារ៉ាប់រងសុខភាពគុកមីនដោយទៅក្រុមហ៊ុនផ្ទាល់ ដោយប្រៃសណីយ៍ ដោយទូរសារ ចន្លោះពេលបីឆ្នាំក្រោយពីបានសម្រាលកូនរួច ។

ឯកសារដាក់ពាក្យអាចរកបាននៅគេហទំព័រគោលនយោបាយម៉ាអ៊ឹមថហាគី(http://momplus.mw.go.kr)

· គោលនយោបាយទ្រទ្រង់របស់រដ្ឋាភិបាល ការសម្រាលកូន ប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលក្រៅមន្ទីរពេទ្យ

TOP