• HOME
  • ពត៍មានកុមារ
  • គាំពារការចិញ្ចឹមកូន
  • សេវាកម្មផូថលគាំពារកុមារ ក្រុងសេអ៊ូល

គាំពារការចិញ្ចឹមកូន គាំពារការចិញ្ចឹមកូន សេវាកម្មផូថលគាំពារកុមារ ក្រុងសេអ៊ូល

សេវាកម្មផូថលគាំពារកុមារ ក្រុងសេអ៊ូល

វាជាប្រព័ន្ធផូថលបណ្តុំការគាំពារ ដែលអាចឲ្យអ្នកស្វែងរកព័ត៌មានអំពីផ្ទះកុមារ និងឆែកមើលសេវាកម្មគាំពារ និងធ្វើការកក់ទុក គ្រប់ពេលវេលា គ្រប់ទីកន្លែង ។

សេវាកម្មកក់ផ្ទះកុមាររហ័សតាមអ៊ីនធឺណិត
▶ អាចដាក់ពាក្យចាំចូលផ្ទះកុមារ
▶ អាចកក់តាមអ៊ីនធឺណិត ទាក់ទងនឹងផ្ទះកុមារដែលគិតជាម៉ោង ដែលសម្រាប់ថ្ងៃឈប់ និង២៤ម៉ោង
ផ្តល់ព័ត៌មានអំពីផ្ទះកុមារ
▶ ផ្តល់ភាពងាយស្រួលក្នុងការជ្រើសរើសផ្ទះ កុមារ តាមរយៈការផ្តល់ព័ត៌មានលម្អិតអំពីផ្ទះ កុមារ ។
ផ្តល់ព័ត៌មានអំពីការគាំពារជាច្រើនយ៉ាង
▶ ផ្តល់ព័ត៌មានអំពីការគាំពារជាច្រើនដូចជា ការណែនាំសៀវភៅ សាកល្បងល្បែងកំសាន្ត កន្លែងលេង ចំណេះដឹងសុខភាព ព័ត៌មានអំពីជីវជាតិ ។ល។

· ការដាក់ពាក្យប្រើប្រាស់ផ្ទះកុមារ

- អ្នកអាចដាក់ពាក្យប្រើប្រាស់ផ្ទះកុមារតាមរយៈអ៊ីនធឺណិត។ ក្រោយពីកក់ការប្រើប្រាស់ហើយ អ្នកនឹងត្រូវបានអ្នកទទួលខុសត្រូវលើបរិក្ខារផ្តល់ដំណឹងជូន ឬក៏អាចពិនិត្យមើលលទ្ធផលនៅលើគេហទំព័រតាមរយៈការឡុកអ៊ីន ដោយប្រើការផ្ទៀតផ្ទាត់ឈ្មោះពិត ។

※ វិធីដាក់ពាក្យ

ចូលទៅកាន់គេហទំព័រ ដាក់ពាក្យត្រៀមចូលផ្ទះកុមារ មើលបរិក្ខារ ដាក់ពាក្យកក់

· ការកក់សេវាកម្មគាំពារ

  • - ដើម្បីដាក់កុមារនៅក្នុងផ្ទះកុមារនៅក្នុងពេលកំណត់ណាមួយ អ្នកត្រូវកក់ពេលជាមុន ។ នៅពេលដាក់ពាក្យកក់ អត្ថន័យនៃពាក្យនឹងត្រូវបានបញ្ជូនទៅកាន់ផ្ទះកុមារក្នុងពេលជាមួយគ្នា ។ លទ្ធផលអាចទទួលបានតាមរយៈលេខទូរស័ព្ទដែលអ្នកបានដាក់ ។

TOP