• HOME
  • ពត៍មានកុមារ
  • មុនចូលសាលា
  • ការប្រុងប្រៀបសម្រាប់បឋមសិក្សា

មុនចូលសាលា មុនចូលសាលា ការប្រុងប្រៀបសម្រាប់បឋមសិក្សា

ប្រព័ន្ធអប់រំរបស់ប្រទេសកូរ៉េ

ប្រព័ន្ធអប់រំរបស់ប្រទេសកូរ៉េត្រូវបានបែងចែកជាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និងសាកលវិទ្យាល័យ ។
ក្នុងចំណោមនោះ បឋមសិក្សា (៦ឆ្នាំ) និងអនុវិទ្យាល័យ (៣ឆ្នាំ) គឺជាការអប់រំកាតព្វកិច្ច ។ ការអប់រំកាតព្វកិច្ចមិនត្រូវបានគិតថ្លៃឡើយ ប៉ុន្តែបើសិនជាអ្នកបញ្ជួនកូនទៅសាលារៀនបឋមសិក្សា និងអនុវិទ្យាល័យឯកជន នោះអ្នកនឹងត្រូវបង់ប្រាក់ដោយខ្លួនឯង ។

ប្រព័ន្ធអប់រំ អាយុ(គម្រប់) សាលារៀន រយៈពេល
ការអប់រំកម្រិតទាប ៦-១១ សាលាបឋមសិក្សា ៦ឆ្នាំ
ការអប់រំកម្រិតមធ្យម ១២-១៤
១៥-១៧
សាលាអនុវិទ្យាល័យ
សាលាវិទ្យាល័យ
៣ឆ្នាំ
៣ឆ្នាំ
ការអប់រំកម្រិតខ្ពស់ លើសពី ១៨ឆ្នាំ សាកលវិទ្យាល័យ, សាលាជំនាញ
បរិញ្ញាប័ត្រជាន់ខ្ពស់
សាកលវិទ្យាល័យ (៤ឆ្នាំ), សាលាជំនាញ (២ឆ្នាំ)
២~៥ឆ្នាំ

ការប្រុងប្រៀបសម្រាប់បឋមសិក្សា

គ្រួសារដែលមានកុមារគ្រប់អាយុ ៦ឆ្នាំ នឹងទទួលបានលិខិតផ្តល់ដំណឹងឲ្យបញ្ជូនកូនចូលសាលារៀន តាមរយៈនរណាម្នាក់ នៅក្នុងចន្លោះខ្សែធ្នូ និងខែមករា ឬក៏ដកទៅគេហទំព័រក្រុងសេអ៊ូល ។ លិខិតផ្តល់ដំណឹងឲ្យចូលរៀន គឺជាឯកសារដែលផ្តល់ដំណឹងថាដល់អាយុត្រូវចូលបឋមសិក្សាហើយ ។ បើសិនជាអ្នកមិនបានទទួល សូមទៅធ្វើការសាកសួរនៅមជ្ឈមណ្ឌលសហគមន៍នៅជិតអ្នក ។
ក្នុងករណីដែលអ្នកមានការលំបាកក្នុងការបញ្ជូនកូនទៅសាលារៀន ទោះបីជាបានទទួលលិខិតផ្តល់ដំណឹងក៏ដោយ អ្នកអាចដាក់ពាក្យ “ពន្យារពេលចូលរៀន” ។ អ្នកអាចដាក់ឯកសារគំនិតរបស់អាណាព្យាបាល និងពាក្យសុំការពន្យារចូលបឋមសិក្សា នៅមជ្ឈមណ្ឌលសហគមន៍ ។ រយៈពេលពន្យារគឺ ក្រោម ១ឆ្នាំ ។
មុនពេលចូលរៀន នឹងមានកម្មវិធីប្រជុំដើម្បីត្រៀម ដែលនឹងចែលរំលែកព័ត៌មានដែលឪពុកម្តាយ និងសិស្សត្រូវយល់ដឹង ។ សូមមកចូលរួម ដោយមានភ្ជាប់មកជាមួយនូវលិខិតផ្តល់ដំណឹងឲ្យចូលសាលារៀន ដែលមានកត់ត្រាកាលបរិច្ឆេទ និងលិខិតបញ្ជាក់អំពីការចាក់ថ្នាំបន្ត ។

※ វិធីដកលិខិតផ្តល់ដំណឹងចូលរៀនតាមអនឡាញ

គេហទំព័រក្រុងសេអ៊ូល រដ្ឋាភិបាលអេឡិចត្រូចនិក បែបបទ(អនឡាញ) ចេញលិខិត

TOP