• HOME
  • ពត៍មានរកការងារ
  • ប្រព័ន្ធកាតណេអ៊ីលប៊ែអ៊ុម

ប្រព័ន្ធកាតណេអ៊ីលប៊ែអ៊ុម ប្រព័ន្ធកាតណេអ៊ីលប៊ែអ៊ុម ប្រព័ន្ធកាតណេអ៊ីលប៊ែអ៊ុម

ប្រព័ន្ធកាតណេអ៊ីលប៊ែអ៊ុម

មានការបញ្ចូលអ្នកដែលកំពុងស្វែងការងារ(អ្នកដែលមិនមានការងារធ្វើឬអ្នកទើបឈប់ធ្វើការថ្មីៗ)ជាមួយនឹងថវិកាដែលពួកគេអាចចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលដោយខ្លួនឯងហើយអំទ្បុងពេលពួកគេស្ថិតក្នុងពេលបណ្តុះបណ្តាលត្រូវគ្រប់គ្រង់ដោយ ខ្លួនពួកគេផ្ទាល់។
ថវិកាឧបត្ថម្ភអតិបរមាដែលបានផ្ដល់ឱ្យអ្នកចូលរួមគ្រប់រូបគឺ ២,០០០,០០០វ៉ុន ។ ថវិកានេះត្រូវតែចាយវាយ សម្រាប់១ឆ្នាំគឺចាប់ពីថ្ងៃដែលពួកគេទទួលបានការឧបត្ថម្ភនោះ។ សិក្ខាកាមម្នាក់អាចទទួលបានការឧបត្ថម្ភ នេះម្តងមុនពេលដែលពួកគេចូលបម្រើការងារ។ វគ្គបណ្តុះបណ្តាលនេះគឺរដ្ឋាភិបាលនឹងចំណាយថវិការ ៥០-៨០% នៃការចំណាយលើការបណ្តុះបណ្តាល ហើយសិក្ខាកាមត្រូវចំណាយ ២០-៥០%ដោយខ្លួនឯង ។ សម្រាប់សិក្ខាកាមក្នុងប្រភេទទី ១ នៃកញ្ចប់ការងារទទួលបានជោគជ័យ, គណនីសម្រាប់សិក្ខាកាមនោះគឺ ៣,០០០,០០០វ៉ុន, ហើយសិក្ខាកាមមិនចាំបាច់បង់ថ្លៃថវិកាណាមួយសម្រាប់ពួកគេទេ។ សម្រាប់សិក្ខាកាម ក្នុងប្រភេទទី ២ នៃកញ្ចប់ការងារទទួលបានជោគជ័យ, សិក្ខាកាមអាចនឹងត្រូវបង់ប្រាក់ ១០-៣០% នៃការ ចំណាយលើការបណ្តុះបណ្តាល។

ប្រព័ន្ធកាតណេអ៊ីលប៊ែអ៊ុម

  • ·កម្រិតនៃការទ្រទ្រង៖ 2លានវន ក្នុង 1នាក់
  • ·សុពលភាព៖ 1ឆ្នាំ ក្រោយពេលថ្ងៃចេញ
  • ·ចំនួនដងនៃការចេញកាត៖ 1ដង មុនពេលមានការងារ ដោយយោងទៅតាមគោលការណ៍
  • ·ថ្លៃឈ្នួលក្នុងវគ្គបណ្តុះបណ្តា ល៖ ការទ្រទ្រង់របស់រដ្ឋាភិបាល 50%-80% / សិក្ខាកាមត្រូវចេញ 20%-50%

ប្រសិនបើលោកអ្នកចង់ជ្រាបច្បាស់អំពីព័ត៌មានលម្អិតបន្ថែមអំពីវគ្គសិក្សានេះ សូមចូលទៅកាន់គេហទំព័រ ក្រសួងការងារ (http://www.hrd.go.kr) ឬហៅទៅកាន់ 1350(មិនចាំចាច់វាយ លេខកូទប្រទេស)

ដើម្បីមានសិទ្ធិទទួលបានអត្ថប្រយោជន៍នេះ, លុះត្រាតែលោកអ្នកមិនមែនជាអ្នកបម្រើការងារ (មិនមានការងារ ឬទើបឈប់ធ្វើការថ្មីៗ) ។ ដើម្បីបើកគណនី, លោកអ្នកអាចអញ្ជើញផ្ទាល់ទៅកាន់មជ្ឈមណ្ឌលការងារដែល នៅក្បែរលំនៅដ្ឋានរបស់លោកអ្នក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ(http://www.hrd.go.kr) ឬហៅទៅលេខ 1588-1919 [ផ្នែកបន្ថែម: ១] ។

ក្នុងករណីដែលតុល្យភាពគណនីរបស់លោកអ្នកទាបជាងការកំនត់របស់រដ្ឋាភិបាលដែលបានឧបត្ថម្ភអោយ នោះលោកអ្នកមិនអាចចូលសិក្សាវគ្គនេះបានទៀតទេ។បើទោះបីជាការទូទាត់បង់ថ្លៃធ្វើរួចហើយក៏ដោយ ក៏ ផ្នែកHRD-netនឹងច្រានចោលក្រោយពីត្រួតពិនិត្យឃើញ។ គណនីរបស់លោកអ្នកនឹងផុតកំណត់១ឆ្នាំក្រោយ គិតចាប់ពីថ្ងៃបើកគណនីជូន។ កាលបរិច្ឆេទចេញជូននោះគឺជាថ្ងៃដែលខាងមជ្ឈមណ្ឌលទ្រទ្រង់ការងារជាអ្នក សម្រេច។ នៅថ្ងៃដែលផុតកំនត់មកដល់ បើទោះបីជាមានសាច់ប្រាក់នៅក្នុងគណនីក៏ដោយក៏ត្រូវលុយ ចោលដែរ។ បើទោះបីជាសាច់ប្រាក់ក្នុងគណនីត្រូវលុបចោលក៏ដោយ ប៉ុន្តែលោកអ្នកនៅតែគ្រប់គ្រងប្រវិត្ត ព័ត៌នៅអំទ្បុងពេលបណ្តុះបណ្តាលដែរ។

TOP