• HOME
  • ពត៍មានរកការងារ
  • ម៉ោងធ្វើការ/ប្រាក់ឈ្នួល

ពត៍មានរកការងារ ពត៍មានរកការងារ ម៉ោងធ្វើការ/ប្រាក់ឈ្នួល

ម៉ោងធ្វើការ

  • - ដោយមិនរាប់បញ្ចូលម៉ោងសម្រាក ចំនួនម៉ោងធ្វើការដែលបានកំណត់ដោយច្បាប់គឺ ១ថ្ងៃ ៨ម៉ោង ហើយ៤០ម៉ោងក្នុង មួយសប្តាហ៍ ។ ទោះបីជាប្រាក់លើសម៉ោងក៏ដោយ ក៏មិនអាចធ្វើការលើសពី ១២ម៉ោងដែរ ។

    ※ ស្ត្រីដែលឆ្លងទន្លេមិនទាន់បានមួយឆ្នាំ មិនអាចត្រូវបានបញ្ជាឲ្យធ្វើការថែមម៉ោងលើសពី ២ម៉ោងក្នុងមួយថ្ងៃ ៦ម៉ោងក្នុងមួយសប្តាហ៍ និង១៥០ម៉ោងក្នុងមួយឆ្នាំឡើយ ។ សម្រាប់ស្ត្រីដែលកំពុងមានផ្ទៃពោះ មិនអាចធ្វើការថែមម៉ោងឡើយ ។

  • · ដើម្បីឲ្យស្ត្រីដែលមានអាយុលើសពី ១៨ឆ្នាំធ្វើការថែមម៉ោងពេលយប់ (ម៉ោង១០យប់ ដល់ ៦ភ្លឺ) ឬធ្វើការនៅថ្ងៃឈប់សម្រាក ដាច់ខាតត្រូវមានការអនុញ្ញាតពីស្ត្រី ។
  • · សម្រាប់ការធ្វើការថែមម៉ោង ការធ្វើការពេលយប់ ការធ្វើការនៅថ្ងៃឈប់សម្រាក ត្រូវតែបន្ថែ៥០%នៃប្រាក់ឈ្នួល ។
  • · បើសិនជាធ្វើការ ៤ម៉ោង ត្រូវមានពេលសម្រាក ៣០នាទី បើសិនធ្វើការ ៨ម៉ោង ត្រូវមានពេលសម្រាក ១ម៉ោង ។

ចំនួនម៉ោងធ្វើការកំណត់ដោយច្បាប់ 1ថ្ងៃ 8ម៉ោង,1សប្តាហ៍  40ម៉ោង

ប្រាក់ឈ្នួល

  • - ប្រាក់ឈ្នួលត្រូវតែផ្តល់ជាប្រាក់ដោយផ្ទាល់ ។ ប្រាក់ឈ្នួលទាំងអស់ត្រូវតែឲ្យយ៉ាងតិច១ម្តងជារៀងរាល់ខែ នៅថ្ងៃជាក់លាក់មួយ ។ បើសិនជាបុគ្គលិកធ្វើការសុំបើប្រាក់ខែមុខ ដោយសារតែមានបញ្ហាបន្ទាន់ ប្រាក់ឈ្នួសម្រាប់ការងារដែលបានបំពេញ ត្រូវតែបើកឲ្យទោះបីមិនទាន់ដល់ពេលក៏ដោយ ។
  • · ប្រាក់ឈ្នួលហួសកំណត់ អាចដោះស្រាយបានតាមរយៈការស្រាវជ្រាវ និងបណ្តឹង ឬនីតិវិធីកិច្ចការសង្គម ដោយការិយាល័យពលកម្មតំបន់ ។ សម្រាប់បុគ្គលិកធ្វើការដែលមានមធ្យមនៃប្រាក់ខែបីខែចុងក្រោយតិចជាង ៤លានវ៉ុន នឹងទទួលបានជំនួយផ្នែកច្បាប់ពីក្រុមប្រឹក្សាជំនួយផ្នែកច្បាប់កូរ៉េ ។

ប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ 2016 គឺ៦,០៣០

TOP